ពេលធ្វើដំណើរកំសាន្តភាគច្រើនសកម្មភាព និងវត្ថុនានាតាមដងផ្លូវពិតជាគួរឲ្យចាប់អារម្មណ៍ ដែលជាឱកាសល្អក្នុងការផ្ដិតយករូបភាពទាំងនោះជាអនុស្សាវរីយ៍ ជាពិសេសដំណើរកំសាន្តក្រៅប្រទេស អ្នកនឹងអាចជួបរបស់ប្លែកៗជាច្រើន។ ដូច្នេះអ្នកអាចពិនិត្យមើលគន្លឹះខាងក្រោមក្នុងការថតរូបដងផ្លូវឲ្យបានល្អប្រសើរ៖
១ ពង្រីកសម្រាប់ភាពលម្អិត(Zoom In)
ពិនិត្យមើលលើរបស់ប្លែកៗ ដែលអ្នកអាចបង្កើតការចាប់អារម្មណ៍លើរូបភាពដងផ្លូវ ឧទាហរណ៍ តាមទីផ្សារមានបង្ហាញនូវបន្លែ ផ្លែឈើ ត្រី សាច់ ជាច្រើន។ អ្នកអាចប្រើ Lens ធម្មតា ឬ Macro lens ក្នុងការចាប់យករូបភាព ដោយអាចប្រើ Aperture f/16។ អ្នកអាចពិនិត្យមើលនូវពណ៌ភ្លឺៗ និងរបស់គួរឲ្យចាប់អារម្មណ៍ដែលមិនមាននៅផ្ទះអ្នក។ សំខាន់មួយទៀត គួរសុំការអនុញ្ញាតសិន។
២ ពិនិត្យមើលស្រមោល
នៅពេលល្ងាចថ្ងៃរាបលិច អ្នកអាចពិនិត្យមើលនូវស្រមោល និងរូបរាងគួរឲ្យចាប់អារម្មណ៍ក្នុងការថតរូបបាន។ អ្នកត្រូវប្រាកដថាប្រភពពន្លឺមានពីក្រោយ Subject ឧទាហរណ៍ក្នុងនេះអ្នកជិះកង់ ដែលពួកគេបង្ហាញជាពណ៌ខ្មៅ។ អ្នកគួរបិទ Flash និងប្រើ Spot metering mode ដើម្បីពិនិត្យមើលតំបន់ភ្លឺ បន្ទាប់មកតម្រង់កាមេរ៉ាលើ Subject ហើយថត។
៣ ថតរូបសកម្មភាព
ក្នុងទីក្រុងមានមនុស្សច្រើន មានភាពមមាញឹក ដែលជាឱកាសល្អក្នុងការថតរូបសកម្មភាព។ អ្នកអាចថតរូបអាគារ ចរាចរណ៍ និងមនុស្ស ដោយប្រើ Lens ធម្មតា ឬ Lens Wide-angle និងជ្រើសរើស Shutter speed យឺតប្រហែល 1/30។ អ្នកអាចប្រើ Tripod ឬជញ្ជាំងសម្រាប់ដាក់កាមេរ៉ាលើនោះ។
៤ ក្រឡេកមើលធាតុប្លែកៗ
លើដងផ្លូវមានធាតុជាច្រើន ដូចជារថយន្ត ឬកង់ចាស់ៗ ដោយអ្នកអាចពិនិត្យមើលរូបរាង និងពណ៌គួរឲ្យចាប់អារម្មណ៍ ដែលមានពណ៌ធាតុ និងជញ្ជាំងផ្ទុយគ្នា។ អ្នកគួរប្រើ Lens Wide-angle ជាមួយនឹង Depth of field តូច និងទៅជិតនឹងរថយន្តដើម្បីបង្កើតនូវទិដ្ឋភាពធំនៃរថយន្ត។
៥ ប្រើលក្ខណៈ Portraits
មនុស្សមានលក្ខណៈបែបបទគួរឲ្យចាប់អារម្មណ៍ជាច្រើនលើដងផ្លូវ ដែលអ្នកអាចថតបាន ប៉ុន្តែគួរសុំការអនុញ្ញាតជាមុន។
៦ ថតបរិយាកាស
អ្នកអាចពិនិត្យមើលលើវ៉ូងមនុស្ស ឬព្រឹត្តិការណ៍ផ្សេងៗ ដែលអាចបង្កើតការចាប់អារម្មណ៍បាន។ អ្នកគួរប្រើ Lens ធម្មតា និងទៅជិតសកម្មភាពនោះ ប្រសិនបើអាចនៅពីមុខនឹងវ៉ូងមនុស្ស ឬព្រឹត្តិការណ៍កាន់តែល្អ។ អ្នកគួរប្តូរ Mode dial ទៅ TV ឬ S (Shutter Priority) mode ដូច្នេះអ្នកអាចគ្រប់គ្រងលើការបង្កកសកម្មភាព។ អ្នកគួរប្រើ Shutter speed លឿនប្រហែល 1/500th នៃមួយវិនាទី។ អ្នកគួរកំណត់ Focus mode ទៅ Continues focusing (AI Servo AF Canon/AF-C Nikon) ដូច្នេះ Lens អាចរក្សាការ Focus នូវសកម្មភាពលើដងផ្លូវបាន។ ម្យ៉ាងទៀត អ្នកគួរប្រើមុំចុះក្រោមបន្តិច ដែលអាចឲ្យអ្នកសម្ដែង ឬតួអង្គបង្ហាញច្រើនក្នុងទិដ្ឋភាព។ - ការណែនាំទូទៅ ប្រសិនបើអ្នកថតរូបមនុស្សអាចជ្រើសរើស Lens ធម្មតា និងប្រើល្បឿនShutter speed 1/250th នៃមួយវិនាទី និង Aperture f/8 ពេលមានពន្លឺថ្ងៃ។ ប្រសិនបើអ្នកថតរូបមានសកម្មភាពលឿន ប្រើ Flash ឬបង្កើន Shutter speed ទៅ 1/500 ដល់ 1/1000th នៃមួយវិនាទី។ ប្រសិនបើអ្នកចង់បង្ហាញនូវសកម្មភាព អាចប្រើ Shutter speed យឺត 1/30th នៃមួយវិនាទី ដោយប្រើ Shutter priority។ អ្នកអាចប្រើ Telephoto lens សម្រាប់ថតរូបមនុស្ស និង Wide-angle lens សម្រាប់រូបទេសភាព។ Lens ធម្មតា ឬ Wide angle ពង្រីកបានល្អពេលអ្នកចង់ផ្ដោតលើវត្ថុផ្សេងៗ។ Monopod អាច មានអត្ថប្រយោជន៍សម្រាប់ការថតរូបសកម្មភាព៕ ប្រភពពី news sabay កែសម្រួលដោយ សល់ ស៊ីម។